ក្រចេះ៖ អនុវត្តតាមបទបញ្ជាលោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកចិត្របុរី ដឹកនាំដោយលោកវរសេនីយ៍ត្រី អ៊ឹម ចិត្រា មេបញ្ជាការស្រុក សហការជាមួយជំនាញសង្កាត់រដ្ឋបាលព្រៃឈើថ្មគ្រែ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំដារ បានចុះបង្រ្កាបឈើប្រភេទសុក្រំចំនួន ៤៨១ដុំ ស្មើនឹង ៣,៩០០ម៉ែត្រគូប នៅចំណុច UTM (62227-1385714 ក្នុងភូមិអញ្ជាញ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។
បច្ចុប្បន្នវត្ថុតាងខាងលើ ត្រូវបានដឹកយកមករក្សារទុក នៅស្ថានីយ៍បណ្តុះកូនឈើខ្សារ។