ច្នៃផាវយកទៅបោកត្រី បែរជាផ្ទុះរបួសខ្លួនឯង ត្រូវបានកម្លាំងអាវុធហត្ថ បញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ

រតនៈគិរី៖ ថ្ងៃសុក្រ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដឹកនាំដោយលោក វរសនីយ៍ត្រី សុខ មិន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ បានដឹកនាំកម្លាំងចុះជួយសង្គ្រោះប្រជាពលរដ្ឋ ករណីផ្ទុះគ្រាប់ផាវ ដែលធ្វើការកែឆ្នៃដើម្បីយកទៅបោកត្រី ស្ថិតត្រង់ចំណុចភូមិអូរតាង ក្នុងភូមិសំ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ជនរងគ្រោះមានឈ្មោះ រចំ លឹប ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិច្រាយ មានទីលំនៅភូមិតេនងល ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បច្ចុប្បន្នជនរងគ្រោះត្រូវបានកម្លាំង បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តរតនគិរី។