You are currently viewing អគាររដ្ឋបាល មូលដ្ឋាន កងរាជអាវុធហត្ថស្រុករលាប្អៀរ ត្រូវបានបើកការដ្ឋានសាងសង់នាថ្ងៃនេះ

អគាររដ្ឋបាល មូលដ្ឋាន កងរាជអាវុធហត្ថស្រុករលាប្អៀរ ត្រូវបានបើកការដ្ឋានសាងសង់នាថ្ងៃនេះ

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅមូលដ្ឋាន កងរាជអាវុធហត្ថស្រុករលាប្អៀរ ស្ថិតក្នុងភូមិចារថ្មី ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលមូដ្ឋានកងរាជអាវុធហត្ថស្រុក ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ តាមបណ្តាមូលដ្ឋាន ក្រុង-ស្រុក-ស្នាក់ការសន្តិសុខ និងភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនកុះករផងដែរ អគាររដ្ឋបាលមូលដ្ឋានកងរាជអាវុធហត្ថនេះមានទំហំ ៩×១៥ ម៉ែត្រស្មើនឹង ១៣៥ ម៉ែត្រការ៉េ ។