រតនគិរី៖ ថ្ងៃសុក្រ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបរកែវ ខេត្តរតនគិរី ដឹកនាំដោយលោក អនុសេនីយ៍៎ឯក ហេង ប៊ុនជឿន មេបញ្ជាការរង មូលដ្ឋានអហស្រុកបរកែវ ដឹកនាំកម្លាំង ចុះជួយសង្គ្រោះប្រជាពលរដ្ឋ ជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូដួលដោយខ្លួនឯង ស្ថិតក្នុងភូមិយិន ឃុំកក់ស្រុកបរកែវ ខេត្តរតនគិរី ដោយអ្នកបើកបរឈ្មោះ ជុំ មុំ ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ (រងរបួសស្រាល)ឈ្មោះ ឡឹង ប៊ុណ្ណារិទ្ធ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ (រងរបួសស្រាល) និងឈ្មោះ ណេន រតនា ភេទស្រី អាយុ ៩ឆ្នាំ ជនជាតិខ្មែរ (រងរបួសធ្ងន់) ដោយមូលហេតុបើកគេចរថយន្ត ។ ជនតងគ្រោះទាំង ០៣នាក់ ត្រូវបានកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបរកែវ ញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តរតនគិរី ។