You are currently viewing ជនសង្សយ័០២នាក់ពាក់មួក និងបិទមុខដូចនិនចារបានចាប់នារីលក់ភេសជ្ជ: ចូលរថយន្ត ជិះទៅបាត់ដោយមិនដឹងពីមូលហេតុ

ជនសង្សយ័០២នាក់ពាក់មួក និងបិទមុខដូចនិនចារបានចាប់នារីលក់ភេសជ្ជ: ចូលរថយន្ត ជិះទៅបាត់ដោយមិនដឹងពីមូលហេតុ

(បន្ទាយមានជ័យ)៖ ស្ត្រីខ្មែរជាលក់ភេសជ្ជ: នៅក្នុងផ្សាររោងក្លឿ ប្រទេសថៃម្នាក់ ត្រូវបានជនមិនស្គាល់មុខ០២នាក់ ពាក់មួកនិងបិទមុខ ដូចនិនចារចាប់ចូលរថយន្ត ដោយមិនដឹងពីមូលហេតុ ហេតុការណ៍ធ្វើឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងម៉ោង៧៖៣០នាទីព្រឹក ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦ចំណុចផ្លូវស៊យសាលាដែង ខាងក្រោយហាងមានយីហោ «អឹមអឹម» ក្នុងផ្សារោងក្លឿរប្រទេសថៃ។
បើតាម​សម្តីប្តីជនរងគ្រោះបានប្រាប់GRK News ¬ឲ្យដឹងថា មុនកើតហេតុគឺ ប្រពន្ធខ្លួនបានមកកន្លែងលក់ដូរដូចសព្វដង លុះថ្ងៃកើតហេតុ គឺស្ត្រីរងគ្រោះបានមកដល់កន្លែងប្រហែលជា១០នាទី ក៏មានជនសង្សយ័ចំនួន០២នាក់ខាងលើ បានបើករថយន្តមកឈប់រួចអង្គុយនិយាយលេង នៅកន្លែងកើតហេតុបានមួយសន្ទុះ ក្រោយមកជនមិនស្គាល់មុខ ខាងលើបានដើរទៅទិញទឹកសុទ្ធ០១ដប ពីស្ត្រីរងគ្រោះ​កំពុងតែលក់​ស្រាប់តែភ្លាមៗនោះ ជនមិនស្គាល់មុខទាំង២ខាងលើ បានចាប់ស្ត្រីជាអ្នកលក់ដាក់បញ្ចូល ក្នុងរថយន្តរួចបើក រថយន្តគេចចេញពីកន្លែងកើតហេតុ បាត់ស្រមោលតែម្តង។
អ្នកឃើញហេតុការណ៍បានឲ្យដឹងថា ជនសង្សយ័មានពាក់មួក និងបិទមុខដូចនិនចារ ប៉ុន្តែ៤-៥ថ្ងៃមុន គេបានឃើញជនសង្ស័យខាងលើឧស្សាហ៍ មកអង្គុយនិយាយលេងជាមួយស្រ្តីរងគ្រោះនេះណាស់។ ក្រោយពីកើតហេតុគេឃើញ មានសមត្ថកិច្ចថៃចុះមកត្រួតពិនិត្យ និងកំណត់មុខសញ្ញា តែយ៉ាងណាពុំទាន់ដឹងថា ជនសង្ស័យ០២នាក់នោះជាជនជាតិថៃ ឬជនជាតិខ្មែរឡើយ។

ហហ