ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំប្រតិភូកងរាជអាវុធហត្ថខេត្តកណ្តាល អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ត្រី សុន វណ្ណៈ នាយការិយាល័យបទល្មេីសយោធា កងរាជអាវុធហត្ថខេត្តកណ្តាល។
លោកឧត្តមសេនីយ៍ត្រី សំ តុលា ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព យ៉ាងក្រៀមក្រម និងសោកស្តាយបំផុត ចំពោះកាបាត់បង់លោកវរសេនីយ៍ និងសូមវិញ្ញាណក្ខន្ធលោក បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ក្នុងនោះដែរលោកឧត្តមសេនីត្រី សំ តុលា បាននាំយកបច្ច័យចំនួយ ១២,២៥០,០០០រៀលប្រគល់ជូនក្រុមគ្រួសារសពផងដែរ។
សូមបញ្ជាក់ថាសព លោកវរសេនីយ៍ត្រី សុន វណ្ណៈ បានទទួលមរណៈភាពនៅថ្ងៃពុធ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងជន្មាយុ ៤១ ឆ្នាំដោយរោគាពាធ។ សពលោកវរសេនីយ៍ត្រី សុន វណ្ណៈ ត្រូវបានតម្កល់ធ្វេីបុណ្យ នៅគេហដ្ឋាន សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពញ សពនឹងត្រូវធ្វេីពិធីបូជានៅឈាបណដ្ឋានវត្តសន្សំកុសល ស្ថិតនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពញ នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ។