មណ្ឌលគិរី៖ សៀលថ្ងៃអាទិត្យ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តមណ្ឌលគិរី លោក ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តមណ្ឌលគិរី បានអញ្ជើញក្រុងពាលីបើកការដ្ឋានសាងសង់អគារសេនាធិការដ្ឋាន ដែលមានកំពស់បីជាន់(១៦ម៉ែត្រ) បណ្តោយ ៥៦ម៉ែត្រ និងទទឹង ១១ម៉ែត្រ និងត្រូវធ្វើការសាងសង់ក្នុងរយៈពេល ២៤ខែ។ វត្តមានចូលរួមក្នុងពិធីក្រុងពាលីនេះ មានមេបញ្ជាការរង ប្រធាន អនុប្រធានមន្ទី នាយ នាយរងការិយាល័យ មេបញ្ជាការមេបញ្ជាការរង មូលដ្ឋានក្រុង ស្រុក នាយ ពលអាវុធហត្ថជាច្រើនរូបផងដែរ។