ឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ពាក់ព័ន្ធករណី គ្រឿងញៀន

តាកែវ៖ ដោយមានការសម្របសម្រួលនីតិវិធី ពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោក វរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង ទទួលផែនយុត្តិធម៌ បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចភូមិ-ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់ រួមមាន៖
១. ឈ្មោះ ទួត សុផល ភេទប្រុស អាយុ ២៤ឆ្នាំ
២. ឈ្មោះ យ៉ាង យ៉ុង ភេទប្រុស អាយុ ២៣ឆ្នាំ
៣. ឈ្មោះ ម៉ុន ម៉ាប់ ភេទប្រុស អាយុ ១៩ឆ្នាំ
៤. ឈ្មោះ ឌៀង សីហា ភេទប្រុស អាយុ ១៧ឆ្នាំ រួមទាំងដកហូតបានវត្ថុតាងមាន៖ ម្សៅក្រាមសថ្លា (ម៉ាទឹកកក ICC) ចំនួន ០១កញ្ចប់, ទូរស័ព្ទចំនួន ០១គ្រឿង និងម៉ូតូ ០១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានការិយាល័យជំនាញ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី។