ព្រះសីហនុ៖ ថ្ងៃចន្ទ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក សេង ផុក មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំនាយទាហាន នៃកងរាជអាវុធហត្ថ អញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តព្រះសីហនុចំនួន ៤.៩៧៥.០០០រៀល ព្រមទាំងគ្រឿងឧបភោគ បរិភោគមួយចំនួន ប្រគល់ជូនលោកវរសេនីយត្រី បាន អមរិទ្ធ នាយការិយាល័យជំនួយមនុស្សធម៌ និងគ្រោះមហន្តរាយ ដល់លំនៅដ្ឋាន ដែលលោកកំពុងមានជំងឺជាទម្ងន់។