You are currently viewing តំណាងលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន នាំយកបច្ច័យ និងគ្រឿងឧបភោគ បរិភោគ ចូលរួមក្នុងពិធីបុណ្យសព

តំណាងលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន នាំយកបច្ច័យ និងគ្រឿងឧបភោគ បរិភោគ ចូលរួមក្នុងពិធីបុណ្យសព

បន្ទាយមានជ័យ៖ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ព្រមទាំងសហការី នាំយកបច្ច័យ និងគ្រឿងឧបភោគ បរិភោគ របស់លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ទៅចូលរួមរំលែកទុក្ខក្នុងពិធីបុណ្យសពឈ្មោះ ព្រឿង សន ភេទស្រី អាយុ ៥៧ឆ្នាំ ស្ថិតនៅភូមិគំរូ ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយរោគាពាធ។ ក្នុងនោះរួមមាន៖ អង្ករ ០២ការ៉ុង ស្មើ ១០០គីឡូក្រាម, ទឹកស៊ីអ៊ីវ ០២យួរ, ទឹកត្រី ០២យួរ, ទឹកបរិសុទ្ធ ២០យួរ, មី ០៤កេស និងថវិកាចំនួន ៥០០.០០០រៀលផងដែរ។