កំពង់ស្ពឺ៖ រោងម៉ាស៊ីនអាឈើមួយកន្លែងស្ថិតនៅក្នុងព្រៃ ក្នុងភូមិតាជន់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឱរ៉ាល់ ចុះបង្ក្រាបនាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងនោះកម្លាំងបានដកហូត ម៉ាស៊ីនរ៉ៃ ០២គ្រឿង, ម៉ាស៊ីនថាសច្រៀក០១គ្រឿង, ឈើអាក្តារជញ្ជាំង ០៣ម៉ែត្រគូប ,ឈើដុលចម្រុះ ១០០កំណាត់ ម្ចាស់បានរត់គេចខ្លួនបាត់ ។
បច្ចុប្បន្នប្រគល់ឱ្យមន្ត្រីបរិស្ថានដែនសត្វព្រៃភ្នំឱរ៉ាល់ ធ្វើការវាស់វែងដើម្បីយកទៅរក្សាទុក និងបន្តនីតិវិធី។