ភ្នំពេញ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំសប្តាហ៍ទី៣ ខែកុម្ភៈ ឆ្នាំ២០១៩។
ខ្លឹមសារនៃការប្រជុំនេះរួមមាន៖
-ត្រួតពិនិត្យការងាសប្ដាហ៍កន្លងទៅ និងទិសដៅការងារសប្ដាហ៍បន្ទាប់។
-ស្តាប់របាយការណ៍របស់ជំនាញនីមួយៗរាយការណ៍ តើធ្វើបានអ្វីខ្លះ។
-ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ក្នុងពិធីទិវាជាតិទីក្រុងស្អាតលើកទី៧ ឆ្នាំ២០១៩ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩។
-ផ្សព្វផ្សាយផែនការ ស្តីពីវគ្គបណ្តុះបណ្តាលបើកបររថយន្ត ជំនាន់ទី១ ដែលវគ្គនេះគឺយកសិក្ខាកាមវគ្គបណ្តុះបណ្តាលជំនាន់ទី៤៣ ឱ្យរៀន។
-ដោះស្រាយសំណូមពរ ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក នាយរងសេនាធិការ ស្នងការ ស្នងការរង នាយករងវិទ្យាស្ថាន នាយករងសាលារ នាយការិយាល័យ និងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។