ព្រៃវែង ៖ ព្រឹកថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែង បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោក ឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង និងមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការក្រុង-ស្រុក ស្នាក់ការសន្តិសុខ និងនាយអាវុធហត្ថខេត្តជាច្រើនរូបទៀត។