You are currently viewing ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថជាង ៤៩ លានរៀល ត្រូវបានប្រគល់ជូនគ្រួសារសពនាយអាវុធហត្ថ

ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថជាង ៤៩ លានរៀល ត្រូវបានប្រគល់ជូនគ្រួសារសពនាយអាវុធហត្ថ

ព្រះវិហារ៖ ព្រឹកថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ បានដឹកនាំមន្ត្រីក្រោមឱវាទ នាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថចំនួន ៤៩.៤៤៣.៤០០រៀល ទៅប្រគល់ជូនក្រុមគ្រួសារសពលោកវរសេនីយ៍ត្រី រៀល ផាន នាយការិយាល័យបទល្មើសយោធា ដែលបានទទួលមរណៈភាពកាលពី ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅគេហដ្ឋានគ្រួសារសព ស្ថិតក្នុងភូមិស្ថាពរ សង្កាត់ប៉ាលហាល ក្រុង/ខេត្តព្រះវិហារ។