You are currently viewing ឧត្ដមសេនីយ៍ឯក ម៉ន សាម៉ុន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តផែនការ បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ

ឧត្ដមសេនីយ៍ឯក ម៉ន សាម៉ុន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តផែនការ បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ

ក្រចេះ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តផែនការ បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក ឧត្ដមសេនីយ៍ឯក ម៉ន សាម៉ុន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ឧត្ដមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ លោកមេបញ្ជាការរង នាយ នាយរងសេនាធិការដ្ឋាន ប្រធាន/អនុប្រធានមន្ទីរ នាយការិយាយ័យ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក ស្នាក់ការសន្តិសុខ និងមន្ត្រីដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។