កំពត៖ ថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត បានបើកវគ្គហ្វឹកហ្វឺកបំប៉នជំនាញ កងរាជអាវុធហត្ថប្រចាំឆមាសទី១ ឆ្នាំ២០១៩ ដល់នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្តកំពត ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត និងដោយមានកាអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយសេនាធិការង ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ស្នាក់ការសន្តិសុខ និងនាយទាហាន នាយទាហានរងចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត ជាច្រើនរូបផងដែរ។