You are currently viewing តំណាងលោក ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញចុះសួរសុខទុក្ខ គ្រួសារអាវុធហត្ថ ទើបសម្រាលកូន

តំណាងលោក ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញចុះសួរសុខទុក្ខ គ្រួសារអាវុធហត្ថ ទើបសម្រាលកូន

កណ្តាល៖ ថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល តំណាងលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំនាយ នាយរងអាវុធហត្ថខេត្តកណ្តាល និងស្រុកស្អាង អញ្ជើញចុះសួរសុខទុក្ខ និងបាននាំយកថវិកាចំនួន ១.២២០.០០០រៀល និងទាំងគ្រឿងឧបភោគ បរិភោគ របស់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ យកទៅប្រគល់ជូនគ្រួសារលោក អនុសេនីយ៍ទោ កាន់ សុថារ៉ា ជំនួយការមូលដ្ឋានស្រុកស្អាង ដែលគ្រួសារលោកទើបតែសម្រាលកូន នៅគេហដ្ឋាន ស្ថិតក្នុងភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។
ក្រោយពីបានទទួលអំណោយ គ្រួសារលោកអនុសេនីយ៍ទោ បានគោរពថ្លែងអំណរគុណ និងជូនពរដល់លោកឧត្តមសេនីយ៍ មេបញ្ជាការ និងមហាគ្រួសារកងរាជអាវុធហត្ថទាំងអស់ អោយមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។