ពោធិ៍សាត់៖ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រុមការងារកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ុន សាត មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងបាននាំយកថវិកាមួយចំនួន ព្រមទាំងគ្រឿងឧបភោគ បរិភោគ របស់មូលនិធិគ្រួសារអាវុធហត្ថ ទៅប្រគល់ជូនលោកស្រី នាយចំណង់ សោន សំអាត ជំនួយការ ផែនការមន្ទីរសម្ភារៈបច្ចេទេស ដែលទើបសម្រាលកូនកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅភូមិថ្មី ឃុំអន្សាចំបក់ ស្រុកក្រគរ។