ឧត្តមសេនីយ៍ទោ ស៊ិន ថារ័ត្ន អញ្ជើញអធិបតីក្នុងពិធីអប់រំផ្សព្វផ្សាយ ត្រួតពិនិត្យគ្រឿងញៀនខុសច្បាប់

កំពង់ឆ្នាំង៖ ថ្ងៃប្រហស្បតិ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ លោក ឧត្តមសេនីយ៍ទោ ស៊ិន ថារ័ត្ន នាយកដ្ឋានអធិការកិច្ចក្រសួងការពារជាតិ បានធ្វើបទបង្ហាញស្តីពីការអប់រំផ្សព្វផ្សាយ ត្រួតពិនិត្យគ្រឿងញៀនខុសច្បាប់ ដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ មជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ។ ដោយមានការចូលរួមពីប្រតិភូអមដំណើមកពីក្រសួងការពារជាតិ និងលោកស្នងការ លោកនាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ ព្រមទាំងនាយការិយាល័យចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត៕