រតនគិរី៖ លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធខេត្ត បើកកិច្ចប្រជុំ ដើម្បីពង្រឹងលើវិន័យ និងការងារគ្រប់គ្រងថែរក្សាគ្រឿងបំពាក់ អាវុធគ្រាប់គ្រប់ប្រភេទ ព្រមទាំងពង្រឹងលើការងារស្រាវជ្រាវ ទប់ស្កាត់នូវរាល់បទល្មើសគ្រប់ប្រភេទ នៅតាមបណ្តាមូលដ្ឋាន ក្រុងស្រុក និងស្នាក់ការសន្តិសុខនីមួយៗ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការ មេបញ្ជាការរងក្រុង/ស្រុក និងប្រធានស្នាក់ការសន្តិសុខផងដែរ។