ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅវិទ្យាស្ថាន កងរាជអាវុធហត្ថកំបូល លោក ឧត្តមសេនីយ៍ទោ ស៊ិន ថារ័ត្ន នាយកដ្ឋានអធិការកិច្ចក្រសួងការពារជាតិ បានធ្វើបទបង្ហាញស្តីពីការអប់រំផ្សព្វផ្សាយ ត្រួតពិនិត្យគ្រឿងញៀនខុសច្បាប់ ដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ វិទ្យាស្ថានកងរាជអាវុធហត្ថកំបូល។ ដោយមានការចូលរួមពីប្រតិភូអមដំណើមកពីក្រសួងការពារជាតិ និង លោកស្នងការ លោកនាយកវិទ្យាស្ថាន ព្រមទាំងនាយការិយាល័យចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត៕