You are currently viewing គ្រួសារអាវុធហត្ថចំនួន ០២គ្រួសារ ទទួលបានអំណោយមូលនិធិគ្រួសារកងរាជអាវុធហត្ថខេត្ត

គ្រួសារអាវុធហត្ថចំនួន ០២គ្រួសារ ទទួលបានអំណោយមូលនិធិគ្រួសារកងរាជអាវុធហត្ថខេត្ត

កណ្តាល៖ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន តំណាងលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំប្រតិភូកងរាជអាវុធហត្ថ អញ្ជើញចុះជួបសួរសុខទុក្ខ និងបាននាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្ត ទៅប្រគល់ជូនគ្រួសារចំនួនពីរ ដល់មូលដ្ឋានក្រុងតាខ្មៅ រួមមាន៖
១. គ្រួសារលោក អនុសេនីយ៍ឯក ចាន់ វណ្ណដា ជំនួយការមូលដ្ឋានក្រុងតាខ្មៅ កំពុងព្យាបាលរបួស (បាក់ឆ្អឹងម្រាមដៃ) ដោយទទួលបានថវិកាចំនួន ១.២៦៥.០០០រៀល។
២. គ្រួសារលោកនាយចំណង់ ឯម យ៉ា ជំនួយការក្រុងតាខ្មៅ កំពុងសំរាកព្យាបាល រងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ (គ្រំទ្រូង) ក្នុងពេលបំពេញបេសកម្មការងារ ដោយទទួលបានថវិកាចំនួន ១.២៦៥.០០០រៀល និងសម្ភារៈមួយចំនួនទៀត។