You are currently viewing ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងបាននាំយកថវិកា ទៅប្រគល់ជូនគ្រួសារសព

ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងបាននាំយកថវិកា ទៅប្រគល់ជូនគ្រួសារសព

ប៉ៃលិន៖ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន បានដឹកនាំកម្លាំងអាវុធហត្ថ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក ញ៉ាំង ផែន អតីតយុទ្ធជនអាវុធហត្ថចូលនិវត្តន៍ ដែលទទួលមរណៈភាព កាលពីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅគេហដ្ឋាន ស្ថិតក្នុងភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុង/ខេត្តប៉ៃលិន។ ក្នុងនោះដែរលោក ឧត្តមសេនីយ៍បាននាំយកថវិកាចំនួន ១.០០០.០០០រៀល របស់មូលនិធិគ្រួសារកងរាជអាវុធហត្ថខេត្តប៉ៃលិន ដែលបានមកពីការចូលរួមរបស់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តប៉ៃលិន ទៅប្រគល់ជូនគ្រួសារសពផងដែរ ។