កំពត៖ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ លោកឧត្ដមសេនីយ៍ត្រី ចាន់ ចាន់ធឿន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពត តំណាងលោក ឧត្ដមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំកម្លាំងអាវុធហត្ថ អញ្ជើញចុះជួបសួរសុខទុក្ខ និងបាននាំយកថវិកាចំនួន ២៨.១១៣.៥០០រៀល ដែលជាថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ទៅប្រគល់ជូនដល់គ្រួសារសពលោកនាយចំណង់ ឈឹម ឌីណា ស្ថិតនៅភូមិ៧ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។