You are currently viewing នាយឧត្តមសេនីយ៍​ សៅ សុខា អញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធ៌មជំនាន់ទី២៤

នាយឧត្តមសេនីយ៍​ សៅ សុខា អញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធ៌មជំនាន់ទី២៤

ភ្នំពេញ៖​ លោក​ នាយឧត្តមសេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ​និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាល​ មន្ត្រីនគរបាលយុត្តិធ៌ម​ កងរាជអាវុធហត្ថ ជំនាន់ទី២៤​ ។​ វត្តមានចូលរួមក្នុងពិធីនេះមានជំទាវ ជា លាង អគ្គព្រះរាជអាជ្ញា មហាអយ្យការអមតុលាការកំពូល ,ឯកឧត្តម អ៊ុក គឹមសិទ្ធិ អគ្គព្រះរាជអាជ្ញារងអមតុលាការកំពូល​ និងលោកវរសេនីយ៍ត្រី វាំងសង់ វ៉ង់ណែប ទីប្រឹក្សាបារាំង អមបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍មេបញ្ជាការរង,​ នាយរងសេនាធិការ,​ ស្នងការ​ ស្នងការរង,​នាយកវិទ្យាស្ថាន,​ នាយកសាលា,​ នាយការិយាល័យជំនាញព្រមទាំងនាយ​ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។​ វិធីបើកវគ្គនេះប្រព្រឹត្តិទៅនាព្រឹកថ្ងៃអង្គារ​ ទី២៦​ ខែកុម្ភៈឆ្នាំ២០១៩​ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល៕