ព្រះសីហនុ៖ ព្រឹកថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការរង ស្នងការដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ និងជាអ្នកនាំពាក្យកងរាអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញធ្វើបទឧទ្ទេសនាម អប់រំចិត្តសាស្រ្ត ដល់កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ ជាច្រើនរូបទៀត។