You are currently viewing ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

តាកែវ៖ ដោយមានការសម្របសម្រួលពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ នៅវេលាម៉ោង ១៧ និង ១០នាទី ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំដោយលោក វរសេនីយ៍ត្រី ឈុន សុមេធា នាយការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បានចុះបង្ក្រាបមុខសញ្ញាគ្រឿងញៀន នៅចំណុចភូមិព្រៃធាតុ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់មានឈ្មោះ ផែន ឌុន ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃធាតុ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ និងឈ្មោះ ម៉ៅ សុវណ្ណារ៉ា ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិដំណាក់ ឃុំដំណាក់ ស្រុកឈូក ខេត្តកំពត រួមទាំងដកហូតបានវត្ថុតាងមានម្សៅក្រាមសថ្លា (ម៉ាទឹកកក ICC) ចំនួន ០៥កញ្ចប់, ទូរស័ព្ទ ០២គ្រឿង, ម៉ូតូ ០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធី។