រតនគិរី៖ នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកូនមុំ បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ ពាក់ព័ន្ធករណីកាន់កាប់ និងប្រើប្រាស់គ្រាប់រំសេវដោយគ្មានច្បាប់អនុញ្ញាត ជនសង្ស័យមានឈ្មោះ ហួត សារ៉េត (ហៅញ៉ាញ់) ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី រួមនិងវត្ថុតាងដកហូតមានគ្រាប់K44 ចំនួន១៦៧គ្រាប់ និងប្រជាពលរដ្ឋរើសបាន ០៥គ្រាប់នៅក្បែរកន្លែងកើតហេតុ សរុបចំនួន ១៧២ គ្រាប់។
បច្ចុប្បន្នកម្លាំងជំនាញបទល្មើសព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី កំពុងកសាងសំណុំរឿងតាមនីតិវិធី ។