You are currently viewing ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ីន សូផាន្នី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំផ្សព្វផ្សាយ ផែនការជ្រើសរើសនាយទាហានរង

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ីន សូផាន្នី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំផ្សព្វផ្សាយ ផែនការជ្រើសរើសនាយទាហានរង

ភ្នំពេញ: នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ផែនការជ្រើសរើសនាយទាហានរង ដើម្បីបំពេញក្របខណ្ឌ អោយបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបញ្ជាការដ្ឋានរាជធានី-ខេត្ត ចំនួន៣០០នាក់ និងផ្សព្វផ្សាយផែនការ លើការត្រៀមរៀបចំ
ពិធីបំពាក់ឋានន្តរសក្តិ និងប្រកាសតែងតាំងផ្លាស់ប្តូរមុខងារតាមបណ្តាស្នងការ អង្គភាព កងរាជអាវុធហត្ថរាជធានី-ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ីន សូផាន្នី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលបន្ទុកការងារកសាងកម្លាំង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន៍ និងជា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ អញ្ជើញចូលរួមក្នុងពិធីនេះរួមមាន ឯកឧត្តម ឧត្តមសេនីយ៍ ស្នងការ ស្នងការរង ការិយាល័យជំនាញពាក់ព័ន្ធ តាមបណ្តាអង្គភាពរាជធានី-ខេត្តទាំង២៥។ ការជ្រើសរើសនាយទាហាននេះ អនុវត្តន៍តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ៣១សសរ ចុះថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៦ ស្តីពីការជ្រើសរើសពលទាហាន និងសេចក្តីប្រកាស ក្រសួងការពារជាតិ លេខ០២៨ /ប្រក២០១៦ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ ស្តីពីការជ្រើសរើស និងហ្វឹកហ្វឺននាយទាហានរង។
b

d

g
c

cb

cv