ភ្នំពេញ៖ ព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ការងារសោធននិវត្តន៍កងរាជអាវុធហត្ថ។ ដោយអនុវត្តតាមសេចក្តីណែនាំលេខ០២/២០១៩ ស.ណ.ន របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ដល់ប្រធានស្ថាប័ន អង្គភាព មេបញ្ជាការកងរាជអាវុធហត្ថរាជធានី ខេត្ត ក្នុងការត្រៀមលក្ខណៈសម្បត្តិបំពេញបែបបទ និងឯកសារពាក់ព័ន្ធ ចំពោះយោធិននៃកងរាជអាវុធហត្ថដាក់ឱ្យចូលនិវត្តន៍។