You are currently viewing កងរាជអាវុធហត្ថ សហការផ្សព្វផ្សាយ អំពីផលប៉ះពាល់ នៃគ្រឿងញៀន ដល់សិស្សានុសិស្ស

កងរាជអាវុធហត្ថ សហការផ្សព្វផ្សាយ អំពីផលប៉ះពាល់ នៃគ្រឿងញៀន ដល់សិស្សានុសិស្ស

ព្រៃវែង៖ ក្រោមការដឹកនាំចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានជំរុញឱ្យកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំងអស់ ត្រូវចុះសហការជាមួយលោកគ្រូ អ្នកគ្រូ នៅតាមគ្រឹះស្ថានសិក្សានានា ចូលរួមផ្សព្វផ្សាយ អំពីផលប៉ះពាល់ នៃគ្រឿងញៀន ដល់សិស្ស-និសិ្សត ឱ្យបានយល់ដឹង និងជ្រួតជ្រាបច្បាស់ ដើម្បីអនុវត្តបាននូវពាក្យស្លោក៖ យើងរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀន និងត្រូវនាំគ្នាចៀសវាងឱ្យឆ្ងាយពីគ្រឿងញៀន។
ជាក់ស្ដែងរយះពេល២ថ្ងៃ កាលពីថ្ងៃទី២៧ ដល់២៨ ខែកុម្ភៈ ឆ្នាំ២០១៩ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់ត្របែក, ស្រុកបាភ្នំ, ស្រុកពាមរក៍, ស្រុកព្រះស្ដេច និងស្រុកពោធិរៀង បានចុះអប់រំ និងផ្សព្វផ្សាយ ដល់វិទ្យាល័យចំនួន ០៧មាន៖ វិទ្យាល័យហ៊ុនសែន កំចាយមារ, វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន, កំពង់ត្របែក, វិទ្យាល័យរាធរ, អនុវិទ្យាល័យឈើកាច់, អនុវិទ្យាល័យអ្នកលឿង និងវិទ្យាល័យហ៊ុនសែនកំពង់ឬស្សី។