អនុវត្តតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថាន កងរាជអាវុធហត្ថកំបូលនៃបញ្ជាការដ្ឋានកងរាជអាវុធហ្ថលើផ្ទៃប្រទេស បានដឹកនាំមន្ត្រីក្រោមឱវាទអញ្ជើញសំដែងការគួរសម ពិភាក្សាការងារ ដកស្រង់បទពិសោធន៍ បច្ចេកទេសនៅវិទ្យាស្ថានកងទ័ពជើងគោកថ្លុកតាសេក។
នាឱកាសនោះ លោក ឧត្តមសេនីយ៍ឯក ម៉ម យឿន នាយកវិទ្យាស្ថានកងទ័ពជើងគោកថ្លុកតាសេក បានទទួលយ៉ាងកក់ក្តៅ និងមិត្តភាពរវាងស្ថាប័នទាំងពីរ។ ទន្ទឹមនឹងនេះ លោក ឧត្តមសេនីយ៍ឯក នាយកវិទ្យាស្ថានក៏បានធ្វើបទបង្ហាញអំពីតួនាទីភារកិច្ច រចនាសម្ព័ន្ធ ប្រវត្តិរបស់វិទ្យាស្ថាន ការងារបណ្ដុះបណ្ដាល ការពិភាក្សាលើចំណុចខ្លាំង ចំណុចខ្សោយ និងការផ្តល់អនុសាសន៍ជាច្រើនផងដែរ។ បន្ទាប់ពីបានបញ្ចប់នូវកិច្ចពិភាក្សារួចរាល់ លោក ឧត្តមសេនីយ៍ឯក នាយកវិទ្យាស្ថានកងទ័ពជើងគោក ក៏បានធ្វើ
ពិធីទទួលអាហារសាមគ្គីជូនដល់គណៈប្រតិភូនៃវិទ្យាស្ថាកងរាជអាវុធហត្ថកំបូលផងដែរ។