ព្រះវិហារ៖ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក ហែម ផល្លី មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ បានដឹកនាំមន្ត្រីអាវុធហត្ថ អញ្ជើញចុះសួរសុខទុក្ខ នាំយកថវិកា និងគ្រឿងឧបភោគ បរិភោគមួយចំនួន ទៅប្រគល់ជូនលោកអនុសេនីយ៍ត្រី សួន សំណាង ជំនួយការ ការិយាល័យបញ្ជូនសារ ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតក្នុងភូមិអណ្តូងពោធិ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។