ដោយមានការអនុញ្ញាតពីសំណាក់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពោខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្តាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩នេះ លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះធ្វើការត្រួតពិនិត្យកម្លាំងកងរាជអាវុធហត្ថ ដែលសហការជាមួយអង្កការអភិរក្សសត្វព្រៃ(CI) នៅតាមគោលដៅនានាដូចជា ស្នាក់ការល្បាត តាងរ៉ាង ស្នាក់ការល្បាត រវៀង ស្នាក់ការល្បាត អូរសោម ស្ថិតនៅឃុំសំរោង ឃុំរវៀង ឃុំអូរសោម ស្រុកភ្នំក្រវ៉ាញ និងស្រុកវាលវែង ខេត្តពោធិសាត់។