ក្រចេះ៖ ដោយមានការសម្របសម្រួល ពីលោក កែវ សុជាតិ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តក្រចេះ នៅវេលាម៉ោង ១៥ និង ១០នាទី ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ កម្លាំងមន្ទីរយុតិ្តធម៌ កងរាជអាវុធហត្ថខេត្តក្រចេះ និងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកចិត្របុរី សហការជាមួយកម្លាំងអាវុធហត្ថក្រុងក្រចេះ ដឹកនាំដោយលោកវរសេនីយ៍ត្រី ផាត សុភ័ក្រ្តវាសនា មេបញ្ជាការ កងរាជអាវុធហត្ថក្រុងក្រចេះ ចុះបង្ក្រាបករណីចែកចាយ និងប្រើប្រាស់នូវសារធាតុញៀន នៅចំណុចភូមិស្ទឹងស្វាយ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ រួមមាន៖
១. ឈ្មោះ ឡេង ម៉ៅ ភេទស្រី អាយុ ៤៧ឆ្នាំ
២. ឈ្មោះ ឈាង ឆេង ភេទប្រុស អាយុ ៥៦ឆ្នាំ
៣. ឈ្មោះ នៅ វិឆៃ ភេទប្រុស អាយុ ២៦ឆ្នាំ ជនសង្ស័យទាំងបីនាក់ រស់នៅភូមិស្ទឹងស្វាយ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។
ក្នុងពេលប្រតិបត្តិការ កម្លាំងបានដកហូតវត្ថុតាងមាន៖ ម្សៅក្រាមពណ៌ស (ម៉ាទឹកកក) ចំនួន ២៧កញ្ចប់តូច, ថ្នាំគ្រាប់លឿងក្រម៉ៅចំនួន ៣៧គ្រាប់ សម្ភារៈសម្រាប់វេចខ្ចប់ និងសេពគ្រឿងញៀនមួយចំនួន, ម៉ូតូចំនួន ០១គ្រឿង និងអត្តសញ្ញាណប័ណ្ណ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថកំពុងបន្តតាមនីតិវិធី។