You are currently viewing អាវុធហត្ថខេត្តបាត់ដំបង ឃាត់រថយន្តដឹកជញ្ជូនឈើ គ្មានលិខិតអនុញ្ញាត

អាវុធហត្ថខេត្តបាត់ដំបង ឃាត់រថយន្តដឹកជញ្ជូនឈើ គ្មានលិខិតអនុញ្ញាត

បាត់ដំបង៖ ដោយទទួលបាននូវការណែនាំពីលោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង ដល់មន្រ្តីជំនាញ និងគ្រប់គោលដៅទាំងអស់ លើការងារបង្ការ បង្រ្កាប និងសង្រ្គោះ ជាក់ស្តែង៖ នៅវេលាម៉ោង ១២ និង ៣០នាទី ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសំឡូតបានចុះបង្ក្រាបបទល្មើសព្រៃឈើ មួយលើកនៅចំណុច អូរសំរិល ភូមិអូរក្រូច ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ដោយឃាត់រថយន្តចំនួន ០១គ្រឿង ម៉ាកកូរ៉េ ព៌ណស ស្លាកលេខ បាត់ដំបង 2A 6435 មានផ្ទុកឈើប្រភេទសុក្រំចំនួន២៧ ដុំ។
បច្ចុប្បន្នវត្ថុតាងដកហូត ត្រូវបានប្រគល់ឱ្យសង្កាត់រដ្ឋបាលព្រៃឈើស្រុកសំឡូតដើម្បីបន្តនីតិវិធី។