នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី បានដឹកនាំនាយទាហាន នាយទាហានរងចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត នាំយកនៅសម្ភារៈសិក្សាមួយចំនួន យកមកទៅឧបត្ថមដល់សិក្សានុសិស្ស ក្នុងសាលាបឋមសិក្សា កោះពាក្យ ស្ថិតក្នុងភូមិកោះពាក្យ ឃុំកោះពាក្យ ស្រុកវើនសៃ ខេត្តរតនគិរី ។ សម្ភារៈនោះរួមមានសៀវភៅ២៤០ក្បាល ប៊ិច ២៤០ដើម បន្ទាត់ ២៤០បន្ទាត់ រូមនិងថវិកាមួយចំនួនផងដែរ បន្ទាប់មកលោក ឧត្តមសេនីយ៍មេបញ្ជាការ បានប្រគល់ថវិកាចំនួន ៦៨ម៉ឺនរៀលបន្ថែម ជូនដល់ លោកនាយកសាលា និង លោកគ្រូអ្នកគ្រូ រួមទាំងការជីកស្តាអណ្តូងទឹក សម្រាប់ប្រើប្រាស់ក្នុងបរិវេណសាលារៀនបន្ថែមទៀត ដោយដំបន់នេះមានការខ្វះខាតទឹកស្អាតសម្រាប់ប្រើប្រាស់។