ព្រៃវែង៖ អនុវត្តតាមបទបញ្ជារបស់ លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង និងដោយមានការសម្របសំរួលពីលោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ កម្លាំងជំនាញកងរាជអាវុធហត្ថដឹកនាំដោយ លោក វរសេនីយ៍ឯក ខឹម ផាន្នី មេបញ្ជាការរងខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំចាយមារ បានចុះបង្រ្កាបករណីគ្រឿងញៀននៅចំណុច ភូមិត្រពាំងធ្លក់ ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់
១.ឈ្មោះ ផាត ប្រុសពៅ ភេទប្រុស អាយុ ២៤ឆ្នាំ រស់ភូមិជាចលិច ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។
២.ឈ្មោះ ខុម ជីវ៉ា ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិស្នួល ឃុំក្រញូង ស្រុកកំចាយមារ ខេត្ត
ព្រៃវែង។
កម្លាំងបានចាប់យកវត្ថុតាងម្សៅក្រាមពណ៌សចំនួន ០៥កញ្ចប់, ម៉ូតូចំនួន ០២គ្រឿង និងទូរស័ព្ទដៃ ០២គឿង។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកំពុងបន្តនីតិវិធី៕