You are currently viewing ឧត្តមសេនីយ៍ទោ តាត ចន្ថា ដឹកនាំប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍

ឧត្តមសេនីយ៍ទោ តាត ចន្ថា ដឹកនាំប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍

ភ្នំពេញ៖ អនុវត្តតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃចន្ទ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថាន កងរាជអាវុធហត្ថកំបូល បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ការងារសោធន៍និវត្ត និងវាយតម្លៃស្នើសុំបន្តការងារ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាននៃវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះមានការចូលរួមពីសំណាក់លោក ឧត្តមសេនីយ៍ លោកវរសេនីយ៍ ជានាយករង ប្រធានមន្ទីរ នាយការិយាល័យបុគ្គលិក និងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត ។