ប៉ៃលិន៖ រសៀលថ្ងៃចន្ទ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន បានបើកកិច្ចប្រជុំ ផ្សព្វផ្សាយការងារត្រួតពិនិត្យវាយតម្លៃដល់នាយ នាយរងអាវុធហត្ថខេត្តប៉ៃលិន ដែលដល់អាយុចូលសោធននិវត្តន៍ ឆ្នាំ២០១៩។ កិច្ចប្រជុំនេះក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីលោក មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ប្រធានស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត ។