បន្ទាយមានជ័យ៖ ថ្ងៃចន្ទ ទី០៤ ខែមីនា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃ នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ ដែលដល់អាយុចូលសោធន៍និវត្តន៍ ក្នុងឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងដោយមានការចូលរួមពីសំណាក់លោក មេបញ្ជាការរងខេត្ត ប្រធាន-អនុប្រធានមន្ទីរ និងការិយាល័យពាក់ព័ន្ធជាច្រើនរូបផងដែរផងដែរ ។