You are currently viewing សម្តេចពិជ័យសេនា ទៀ បាញ់ ដឹកនាំប្រតិភូក្រសួងការពារជាតិចុះសួរសុខទុក្ខយោធិនវរសេនាតូចការពារព្រំដែន

សម្តេចពិជ័យសេនា ទៀ បាញ់ ដឹកនាំប្រតិភូក្រសួងការពារជាតិចុះសួរសុខទុក្ខយោធិនវរសេនាតូចការពារព្រំដែន

ព្រឹកថ្ងៃចន្ទទី០៤ ខែមីនា ឆ្នាំ២០១៩ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំប្រតិភូក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះសួរសុខទុក្ខយោធិន វរសេនាតូចការពារព្រំដែន និងពិនិត្យបង្គោលឡាក់ព្រំដែន រួមមាន បង្គោលឡាក់លេខ ៣០១ ច្រកទ្វាតន់ហន់ និងការស្ថាបនាផ្លូវរបស់កងវិស្វកម្ម ព្រំដែនលេខ ៣១៣និង៣១៤ សំណេះសំណាល និងផ្តល់ថវិកាដល់វរសេនាតូចលេខ០២ (ខេត្តកំពត) ,ពិនិត្យច្រកទ្វាភ្នំដិន បង្គោលលេខ២៧៥, សំណេះសំណាលជាមួយវរសេតូច ឃ១ ខេត្តតាកែវ,។ រសៀលថ្ងៃដដែរ សម្តេចពិជ័យសេនា និងប្រតិភូ អញ្ជើញទៅពិនិត្យស្ពានព្រំដែនកម្ពុជា វៀតណាម ជ្រៃធំ និងជួបសំណេះសំណាលជាមួយយោធិន កងការពារព្រំដែន ៦០១។