ព្រះវិហារ៖ នៅរសៀលថ្ងៃចន្ទ ទី០៤ ខែមីនា ឆ្នាំ២០១៩ នៅបញ្ជាការរដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានរៀបចំពិធី ប្រជុំត្រួតពិនិត្យវាយតម្លៃ នាយទាហាន នាយទាហានរងដល់អាយុចូលសោធននិវត្តន៍ ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក ឧត្ដមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង ប្រធានមន្ទីរ និងនាយការិយាល័យ ដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។