You are currently viewing ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ អញ្ជើញផ្តល់លិខិតសរសើរ ដល់ក្រុមការងាររៀបចំតាំងពិព័រណ៍ វិមាននយោបាយឈ្នះ ឈ្នះ!

ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ អញ្ជើញផ្តល់លិខិតសរសើរ ដល់ក្រុមការងាររៀបចំតាំងពិព័រណ៍ វិមាននយោបាយឈ្នះ ឈ្នះ!

ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី០៥ ខែមីនា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្តល់លិខិតសរសើរ របស់មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនដល់ក្រុមការងាររៀបចំតាំងពិព័រណ៍ វិមាននយោបាយឈ្នះ ឈ្នះ! ចំនួន ២៨នាក់ ដែលមានស្នាដៃល្អក្នុងការចូលរួមបំពេញភារកិច្ចកាលពីថ្ងៃទី២៩-៣១ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅ។ លោក ឧត្តមសេនីយ៍ឯក បានមានប្រសាសន៍ថ្លៃងអំណរគុណ និងអបអរសាទរ ដល់នាយ នាយរងអាវុធហត្ថទាំងអស់ ដែលបានខិតខំប្រឹកប្រែងបំពេញស្នាដៃបានយ៉ាងល្អប្រសើរ និងបានទទួលលិខិសរសើរពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ក្នុងនោះដែលលោក ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ ក៏បានថ្លែងនូវការអបអរសាទរខួបលើកទី១០៨ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩ ក្នុងនោះដែរលោក ឧត្តមសេនីយ៍ ក៏បានផ្តល់ថវិកាដល់អាវុធហត្ថនារីចំនួន ១៦នាក់ក្នុងម្នាក់ចំនួន ១០ម៉ឺនរៀល។