ត្បូងឃ្មុំ : ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានបង្ក្រាបបទល្មើសព្រៃឈើ ចំនួន០១លើក ស្ថិតនៅចំណុច
ភូមិជីពាំង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ បើតាមភ្នាក់ងាររបស់ GRK News បានអោយដឹងថា កម្លាំងអាវុធហត្ថខេត្តត្បូងឃ្មុំ
បានធ្វើការចាប់យកវត្ថុតាងរួមមាន :
១-រថយន្តTACOMAចំនួន ០១គ្រឿង
២-ឈើប្រណិតប្រភេទក្រញូងចំនួន ៤២ដុំ ដែលមានទម្ងន់ស្មើ ២៨២គីឡូក្រាម
ជនសង្ស័យ និងវត្ថុតាង កម្លាំងអាវុធហត្ថខេត្តត្បូងឃ្មុំ កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់រដ្ឋបាលព្រៃឈើ ។
