You are currently viewing ឧត្តមសេនីយ៍ត្រី ជូ សារុន ប្រជុំផ្សព្វផ្សាយការងារត្រួតពិនិត្យ វាយតម្លៃនាយទាហានអាវុធហត្ថ ដែលត្រូវចូលនិវត្តន៍

ឧត្តមសេនីយ៍ត្រី ជូ សារុន ប្រជុំផ្សព្វផ្សាយការងារត្រួតពិនិត្យ វាយតម្លៃនាយទាហានអាវុធហត្ថ ដែលត្រូវចូលនិវត្តន៍

កំពង់ស្ពឺ៖ រសៀលថ្ងៃអង្គារទី ០៥ ខែមីនា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី ជូសារុន មេបញ្ជាការកងរាជអាវុធហត្ថកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារត្រួតពិនិត្យ វាយតម្លៃនាយទាហាន នៃកងរាជអាវុធហត្ថខេត្ត ដែលត្រូវចូលសោធននិវត្តន៍ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យជំនាញ និងនាយទាហានអាវុធហត្ថជាច្រើនរូបផងដែរ។
ក្នុងនោះដែរលោក ឧត្តមសេនីយ៍ ក៏បានអបអរសាទរខួបលើកទី១០៨ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩ ក្រោមប្រធានបទ “លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមធនធានមនុស្ស” លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានមានប្រសាសន៍ថា ស្ត្រីជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការអភិវឌ្ឍន៍គ្រួសារ និងសង្គមជាតិ ដែលមិនអាចខ្វះបាន ឆ្នាំនេះក្រោមប្រធានបទ”លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមធនធានមនុស្ស” ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធធ្វើឡើង ក្នុងទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០១៩ នេះ ពិតជាចំគោលដៅណាស់ ដើម្បីទាមទារឲ្យមានការលើកកម្ពស់ស្ថានភាពជីវភាព សិទ្ធិសេរីភាព ឋានៈតួនាទីរបស់ស្រ្តីនៅក្នុងសង្គម។ ក្នុងនាមយើងជាកម្លាំងកងរាជអាវុធហត្ថ នឹងបន្ដគំាទ្រជំរុញដល់ស្ដ្រី ក្នុងការចូលរួមជាស្នូលដ៏សំខាន់ ក្នុងការបំពេញកិច្ចការងារជួយជាតិ មាតុភូមិបន្ថែមទៀត ៕