You are currently viewing ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ចប្រចាំខែកុម្ភៈ

ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ចប្រចាំខែកុម្ភៈ

ភ្នំពេញ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០១៩។
ខ្លឹមសារនៃការប្រជុំរួមមាន៖
-ត្រួតពិនិត្យរការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថខែកុម្ភៈ និងទិសដៅការងារខែខែមីនា ឆ្នាំ២០១៩។
-ផ្សព្វផ្សាយផែនការលេខ ១១/២០១៩ផ.ក ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីផែនការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យទន្លេ លើកទី៥ ឆ្នាំ២០១៩ នៅខេត្តកំពង់ឆ្នាំងក្រោមប្រធានបទ “ទន្លេ ផ្សារភ្ជាប់សន្តិភាព ប្រជាជន និងទេសចរណ៍” ថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០១៩។
-ផ្សព្វផ្សាយផែនការលេខ ១៣/២០១៩ផ.ក ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីផែនការ យុទ្ធដំណើរកងទ័ពរបស់វរសេនាតូចអន្តរាគមន៍ពិសេសទៅខេត្តកំពង់ឆ្នាំង។
-ផ្សព្វផ្សាយផែនការលេខ ១២/២០១៩ផ.ក របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីផែនការ យុទ្ធដំណើរកងទ័ពរបស់វរសេនាតូចអន្តរាគមន៍ពិសេសទៅស្រុកជុំគិរី ខេត្តកំពត។
កិច្ចប្រជុំនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក នាយរងសេនាធិការ ស្នងការ ស្នងការរង នាយករងសាលារទាំងពីរ នាយការិយាល័យ មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានី-ខេត្ត និងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។