កោះកុង៖ ថ្ងៃចន្ទ ទី០៤ ខែមីនា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង បានបើកកិច្ចប្រជុំ ផ្សព្វផ្សាយការងារត្រួតពិនិត្យវាយតម្លៃដល់នាយ នាយរងអាវុធហត្ថខេត្តកោះកុង ដែលដល់អាយុចូលសោធននិវត្តន៍ ឆ្នាំ២០១៩ ។ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង និងមានការអញ្ជើញចូលរួមពីលោក មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ប្រធានស្នាក់ការសន្តិសុខ។