ព្រៃវែង៖ ព្រឹកថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែង បានប្រជុំផ្សព្វផ្សាយការងារសោធន៍និវត្តន៍ កងរាជអាវុធហត្ថឆ្នាំ២០១៩ ក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយ នាយរងសេនាធិការដ្ឋាន ប្រធាន/អនុប្រធានមន្ទីរ នាយការិយាយ័យ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។