ថ្ងៃអង្គារ ទី០៥ ខែមីនា ឆ្នាំ២០១៩ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំប្រតិភូក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ឋានកងទ័ពជើងគោក បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងបណ្តាអង្គភាព ស្ថាប័នជាច្រើន អញ្ជើញចុះសួរសុខទុក្ខយោធិន វរសេនាតូចការពារព្រំដែន២០២ កងវិស្វកម្ម៧១៥ ប៉ូលិស និងកងរាជអាវុធហត្ថ កងវិស្វកម្មលេខ៧១៨ បង្គោលព្រំដែនលេខ១៥៨ ច្រកព្រំដែនដូងស្រុករមាសហែក ខេត្តស្វាយរៀង វរសេនាតូចការពារព្រំដែនលេខ២ បង្គោលព្រំដែនលេខ១២៥ ច្រកព្រំដែនដារនិងបង្គោលព្រំដែនលេខ១១០ ខេត្តត្បូងឃ្មុំ និងសំណេះសំណាលជាមួយយោធិននៃវរសេនាតូចការពារព្រំដែនលេខ៤ ស្រុកស្នូល ខេត្តក្រចេះ។